សោកស្ដាយ៖ ជំនួបរវាងលោក ត្រាំ និងលោក ពូទីន នៅអារ៉ាប់ នឹងមិនកើតឡើងទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅពាក់កណ្តាលខែឧសភានេះ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត គឺមិនមានក្នុងកាលវិភាគនោះទេ។

នៅពេលសួរក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថាតើជំនួបជាមួយលោកពូទីន អាចធ្វើទៅបាននៅចុងខែនេះក្នុងប្រទេសអារ៉ាប៊ីសាអូឌីតទេ លោក ត្រាំ ឆ្លើយថា វាប្រហែលមិនអាចកើតឡើងនោះទេ ។

ទន្ទឹមនោះ កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា លោកប្រធានាធិបតីពូទីន ក៏មិនមានកាលវិភាគត្រូវធ្វើទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា សម្រាប់ពាក់កណ្តាលខែឧសភានោះទេ។

លោក ត្រាំ ធ្លាប់បានប្រកាសថា លោក អាចនឹងជួបជាមួយលោកពូទីន ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់មជ្ឈិមបូព៌ាក្នុងខែឧសភា។

គួរបញ្ជាក់ថា កាលពីខែមីនា អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Peskov បានប្រាប់ឲ្យដឹងថា លោក ត្រាំ និងលោកពូទីន អាចជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត ពេលណាមួយ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ មិនទាន់មានផែនការជាក់ស្តែងណាមួយកើតឡើងនៅឡើយទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment