បន្ទាយមានជ័យ៖ ព្រឹកថ្ងៃ ទី ០៨ ឧសភា ពិធី អបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ។

លោក អ៊ុ រាត្រី អភិបាលខេត្ត និង ជាប្រធានកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការបង្កើតកាកបាតក្រហមកម្ពុជានេះឡើងវាមានសារៈសំខាន់ណាស់ ក្នុងវិស័យមនុស្សធម៌ដែលដឹកនាំដោយ លោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែនជាប្រធានសាខាកាកបាតក្រហមកម្ពុជា សំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្យេងៗដូចជា ជួយដល់ ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាកនៃគ្រោះមហត្តរាយ អ្នកផ្ទុកមររោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥតទីពឹងជាដើម មិនប្រកាន់និន្នាការនយោបាយថាបក្សនេះបក្សនោះឡើយ ។លោក អ៊ុ រាត្រីបានបញ្ជាក់ទៀតថា គ្រឹះសំខាន់ខ្លាំងរបស់កាកបាទក្រហមមាន៧យ៉ាង ភាពមនុស្សធម៌ ភាពមិនលំ លៀង អព្យាករឹតភាព ឯករាជ្យ សេវាកម្មស្ម័គ្រចិត្រ ឯកភាព សកលភាព សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យសព្វថ្ងៃនេះកំពង់ពង្រឹងកម្លាំង មនុស្សធម៌ វប្បធ៌ចែករំលែក ដើម្បីឲ្យសាខា និងអនុសាខាទាំងអស់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះបន្ថែមទៀត។

លោក អ៊ុ រាត្រីបាបានបញ្ជាក់ទៀតថា ឆ្នាំនេះខេត្តបន្ទាយមានជ័យសប្បុរសជនក្នុងស្រុកចូលរួមថវិកាក្នុងវិស័យកាកបាទក្រហមកម្ពុជាបានចំនួន២១១.១៥៩ដុល្លា ។
ក្នុងនោះ លោក ឌិត ទីណា ប្រធាន កិត្តិយស កាកបាទក្រហម កម្ពុជា ខេត្ត បន្ទាយមានជ័យ បានសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ គ្រប់លំដាប់ជាន់ថ្នាក់បងប្អូនរួមជាតិ ដែលបានចូលរួមជាកំលាំង មនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាដើម្បីរួមសម្រាលទុក្ខលំបាករបស់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះ មហន្តររាយវិបត្តិផ្សេងៗដោយពុំមានការើសអើងបែងចែក ពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយដោយមិនទុកនរណាម្នាក់ចោលឡើយ។

លោក មានប្រសាសន៍ ផ្តាំផ្ញើរសាកសួរសុខទុក្ខជាបងប្អូនក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយ ពីសំណាក់សមេ្តចកិត្តិព្រឹត្តបណិ្តត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ដែលរយៈកន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះគ្រប់ទីច្រកល្ហកទូទាំងប្រទេស ដែលនេះជាសក្ខីភាព ជាក់ស្តែងបញ្ជក់នូវកាយវិការ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋកំពុងជួបលំបាក មិនថានៅទីណាកន្លែងណា កាកបាតក្រហមកម្ពុជា តែងតែឆ្លើយតប និងផ្តល់ជាអំណោយទាន់ពេលវេលាពុំមានការបែងចែករើងអើងនិន្នាការនយោបាយអ្វីឡើយ ។
លោក ឌិត ទីណា បានបញ្ជាក់ទៀតថា កាយវិការ និងសន្ដានចិត្តប្រកបដោយមនុស្សធម៌ពេលនេះបានលើកទឹកចិត្ត មិនត្រឹមតែបងប្អូនមានជីវភាព ក្រីក្រ ចាស់ជរា មានជំងឺប្រចាំកាយប៉ុណ្ណោះទេ គឺជាសារមួយបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីមនុស្សធម៌និងស្មារតីមនុស្សជាតិដែលសាខាកាកបាទក្រហមធ្លាប់បានអនុវត្តកន្លងមកក៏ដូចជាទៅអនាគតស្របតាមអនុសាសន៍ណែនាំជាប្រចាំពី សម្ដេចកិត្តិព្រឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាកាន់តែត្រូវបានពង្រឹងពង្រីកបន្ដទៀត ។ម្យ៉ាងវិញទៀត អំណោយទាំងនេះគ្រាន់តែជួយសម្រាលដល់ដល់ជីវភាពរស់នៅជូនបងប្អូនប្រជាពលរដ្ឋបានតែមួយរយះពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះសូមបងប្អូនបន្តមុខរបររបស់បងប្អូនបន្តទៀតកុំបោះបង់ចោលឲ្យសោះ៕




