​ទីបំផុត Harry Kane ស្គាល់រស់ជាតិពានលើកដំបូងនៅក្នុងអាជីព​ហើយ

ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស Harry Kane បានឈ្នះជើងឯកពាន Bundes​liga​ លើកដំបូងជាមួយ Bayern Munich និងជាពានលើកដំបូងនៅក្នុងអាជីពរបស់ខ្លួន។

ក្រុម Bayern Munich បានក្លាយជាជើងឯកលីគកំពូល អាល្លឺម៉ង់ Bundesliga រដូវកាល ២០២៤-២០២៥ ជាផ្លូវការហើយ ​បន្ទាប់ពីក្រុមឈរលេខ ២ Bayer Leverkusen ភ្លាត់ស្មើទល់នឹងក្រុម SC Freiburg ២ ទល់នឹង ២ កាលពីថ្ងៃ អាទិត្យ ទី ៤ យប់មិញ ខណៈលទ្ធផលនេះធ្វើឱ្យពួកគេត្រូវ Bayern Munich វ៉ាដាច់ពិន្ទុដល់ទៅ ៨ ពិន្ទុ។

ជុំវិញការឈ្នះពានលីគ Bundesliga របស់ Bayern Munich នៅរដូវកាលនេះ វាគឺជាពានផ្លូវការលើកដំបូងសម្រាប់ Kane នៅក្នុងអាជីពរបស់គេ ក្រោយ ប្រឡូកនៅក្នុងអាជីពជាកីឡាករបាល់ទាត់អស់រយៈពេល ១៥ ឆ្នាំ៕

Written by 

Related posts

Leave a Comment