បន្ទាយមានជ័យ៖នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រធានគណបក្សអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបន្ទាយមានជ័យ ព្រឹទ្ធសភា រដ្ឋសភា រដ្ឋបាលខេត្ត ក្រុង ស្រុក រដ្ឋបាល ឃុំ សង្កាត់ អង្គភាពទាំងបី សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្ត ប្រជាពលរដ្ឋ និងសិក្សានុសិស្សជាច្រើនរយនាក់ បានចូលរួម មិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវាថ្ងៃកំណើត រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨ .២ធ្នូ ២០២៤ ។
លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា៖ការធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃកំណើត រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមីកម្ពុជា ២ធ្នូ ១៩៧៨ .២ធ្នូ ២០២៤ នេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសរួបរួមគ្នា ក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដែលបានដឹកនាំការតស៊ូរំដោះជាតិមាតុភូមិនិងប្រជាជនកម្ពុជា ពីគ្រោះមហន្តរាយនិងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ។
លោក អ៊ុ រាត្រី បានមានប្រសាសន៍បន្តថា៖ យើងទាំងអស់គ្នា ត្រូវដឹង គុណបុព្វការីជន ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្ស យុវជនយុវនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលិកម្មដ៏ធំធេងនេះដើម្បីប្រទេសជាតិ នៅគ្រប់ដំណាក់កាល ដែលធ្វើឲ្យកម្ពុជា ស្ថិតស្ថេរ គង់វង្សនិងមានអ្វីៗដូចសព្វថៃ្ងនេះ។
លោក អ៊ុ រាត្រី បន្តទៀតថា ៖យើងទាំងអស់គ្នាត្រូវដឹងថ្ងៃ ២ ធ្នូគឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិយើង យើងជាកូនជាចៅជំនាន់ក្រោយត្រូវយល់ដឹងឲ្យច្បាស់ថាបើគ្មានថ្ងៃទី២ធ្នូនិងថ្ងៃជ័យជម្នះ ៧ មករានោះទេ យើងគ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។
លោកអ៊ុរាត្រី បន្តទៀតថា៖ខួបអនុស្សាវរីយ៍លើកទី ៤៦នេះឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវ សមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែក នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងត្រូវពង្រឹងនិងថែរក្សាឲ្យបានរឹងមាំនៅសាមគ្គីភាពក្នុងឯកភាពផ្ទៃក្នុង និងទស្សនៈគោលជំហរនិងនយោបាយសតិអារម្មណ៍តាមគោលការណ៍ រក្សាចាស់បង្កើតថ្មី។
ក្នុងនោះលោក អ៊ុ រាត្រី បានសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបាននិងកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់នៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឲ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវផងដែរ៕