ការបើកលក់តាម Online ត្រឹមតែ១០នាទីប៉ុណ្ណោះ សំបុត្រ ៣០០០សន្លឹកសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League រវាងព្រះខ័នរាជស្វាយរៀង និង អេហ្វខេ អារកាដាហ្ក ត្រូវបានលក់អស់។ នេះបើយោងតាមប្រភពពី BTV News។
ការប្រកួតលេងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ម៉ោ៧និង០០នាទីយប់ ពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
សំបុត្រទស្សនាការប្រកួតបានចាប់ផ្ដើមលក់ នៅ ថ្ងៃ ទី ០១ ខែ ឧសភា ឆ្នាំ ២០២៥ នេះត ទៅ មាននៅលើអេប PKR Svay Rieng FC ងាយស្រួលទិញ និងឆាប់រហ័ស ស្កេនចូលតែម្តង ពុំចាំបាច់ដូរយកសំបុត្រ៕
