Trump បន្ទោស Biden ចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចអាមេរិក

ក្រសួងពាណិជ្ជកម្មអាមេរិកបានលើកទ្បើងថា សេដ្ឋកិច្ចបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ០,៣ ភាគរយពីខែមករាដល់ខែមីនា។ នោះគឺជាត្រីមាសទីមួយនៃកំណើន GDP អវិជ្ជមានក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្តីបន្ទោសតួរលេខធ្លាក់ចុះនេះទៅលើអ្នកកាន់តំណែងមុនរបស់គាត់គឺ លោក Joe Biden ។ លោកបានថ្លែងថា “ខ្ញុំទើបតែចាប់ផ្តើម ហើយអ្វីទាំងអស់នោះកើតទ្បើងដោយសារតែ Biden ហើយកំហុសនោះមិនមែនជា Trump ទេ ពីព្រោះយើងទើបចូលមកកាន់តំណែងក្នុងខែមករា។ លោកបន្តថាទាំងនេះគឺជាតួលេខប្រចាំត្រីមាស ហើយយើងបានចូលមក ហើយខ្ញុំពិតជាប្រឆាំងនឹងអ្វីគ្រប់យ៉ាងដែល Biden កំពុងធ្វើឲ្យកម្រិតធ្លាក់ចុះទាក់ទងនឹងសេដ្ឋកិច្ច។

លោក Trump បានបន្ថែមថា ការវិនិយោគនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងចាប់តាំងពីលោកឡើងកាន់តំណែង ដោយសារតែគោលនយោបាយពាណិជ្ជកម្មរបស់លោក។

នាយកដ្ឋានពាណិជ្ជកម្មបានឲ្យដឹងថា ការចំណាយរបស់អ្នកប្រើប្រាស់ដែលមានច្រើនជាងពីរភាគបីនៃផលិតផលក្នុងស្រុកសរុបបានកើនឡើងក្នុងអត្រា ១.៨ ភាគរយ។  នោះគឺធ្លាក់ចុះយ៉ាងខ្លាំងពីការកើនឡើង ៤.០ ភាគរយនៅក្នុងត្រីមាសមុន។

ការនាំចូលបានកើនឡើងក្នុងល្បឿន ៤១.៣ ភាគរយធៀបនឹងការធ្លាក់ចុះ ១.៩ ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤ ។ ការកើនឡើងយ៉ាងខ្លាំងត្រូវបានគេជឿថា វាជាការឆ្លុះបញ្ចាំងពីការប្រញាប់ប្រញាល់នៃតម្រូវការមុនពេលពន្ធរបស់លោក Trump ចូលជាធរមាន។

អ្នក​វិភាគ​និយាយ​ថា ការ​ធ្លាក់​ចុះ​ផលិតផល​ក្នុង​ស្រុក​សរុប​គឺ​ភាគ​ច្រើន​មក​ពី​ការ​នាំ​ចូល និង​មិន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ទេ។ទោះជាយ៉ាងណាក៏ដោយក្តីបារម្ភកំពុងកើនឡើងអំពីរបៀបដែលវិធានការពន្ធរបស់ Trump នឹងប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ និងការងារប្រជាពលរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment