ឥណ្ឌា បិទជើងហោះហើរទាំងអស់ដែលមកពិប៉ាគីស្ថាន

ឥណ្ឌា បានប្រកាសបិទដែនអាកាសរបស់ខ្លួនសម្រាប់ជើងយន្តហោះប៉ាគីស្ថានទាំងអស់។

យោងតាមសេចក្តីជូនដំណឹងរបស់ភ្នាក់ងារ Airmen (NOTAM) ដែលចេញផ្សាយ កាលពីយប់ថ្ងៃពុធ បានឲ្យដឹងថា ដែនអាកាសឥណ្ឌា មិនបើកសម្រាប់យន្តហោះដែលមកពីប៉ាគីស្ថាន រួមទាំងជើងហោះហើរយោធា។

 វិធានការ​នេះ ​នឹង​ចូល​ជា​ធរមាន​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា ខណប្រទេសប៉ាគីស្ថាន ក៏បានបិទដែនអាកាសរបស់ខ្លួនសម្រាប់យន្តហោះឥណ្ឌាផងដែរ កាលពីប៉ុន្មានថ្ងៃមុន ចំពេលមានភាពតានតឹងកើនឡើង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែមេសា មានការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងទេសចរណ៍ដ៏ពេញនិយម Pahalgam ស្ថិតនៅលើទឹកដីសហភាពឥណ្ឌានៃតំបន់ Jammu និង Kashmir ដោយសម្លាប់ជនជាតិឥណ្ឌា ២៥ នាក់ និងជនជាតិនេប៉ាល់ម្នាក់ បណ្តាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment