ក្រុមព្រះខ័នរាជស្វាយរៀង បានបន្តនាំមុខភ្នំពេញក្រោន៧ពិន្ទុ ក្រោយយកឈ្នះលើក្រុមភ្ញៀវអង្គរថាយហ្គឺរ ដោយលទ្ធផល ៦ទល់១ ក្នុងសប្ដាហ៍ទី២៩ នៃក្របខណ្ឌលីគកំពូលកម្ពុជាកាលពីម្សិលមិញ។
តាមរយៈលទ្ធផលនេះ ព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះ១ប្រកួតទៀតប៉ុណ្ណោះដែលលេងនៅថ្ងៃទី៣០ ខែមេសា ជាមួយណាហ្កាវើលដ៍ដើម្បីគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២៤/២០២៥៕

