ការដឹកនាំលើកទីពីររបស់លោក Carlo Ancelotti នៅក្នុងក្រុម Real Madrid នឹងបញ្ចប់នៅចុងរដូវកាលនេះ ស្របពេលមានព័ត៌មានលេចលឺថាគ្រូបង្វឹក សញ្ជាតិអ៊ីតាលីរូបនេះនឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលវិញ។
កិច្ចសន្យារបស់លោក Ancelotti នៅកីឡដ្ឋាន Bernabeu នឹងផុតកំណត់នៅ២០២៦ ប៉ុន្តែយោងតាមកាសែត The Athletic បានរាយការណ៍ថាលោក សម្រេចចិត្តលើអនាគតរបស់លោកហើយ។ ការសម្រេចនេះធ្វើឡើងក្រោយ Real ប្រកួតចាញ់ Barcelona ៣-២ វគ្គផ្តាច់ព្រ័ត្រ Copa del Rey កាលពីថ្ងៃសៅរ៍ ៕
