ក្រុមហង្សក្រហម Liverpool បានក្លាយជាម្ចាស់ជើងឯក Premier league រដូវកាល ២០២៤-២៥ ក្រោយឈ្នះ Tottenham Hotspur ៥-១ នៅសប្តាហ៍ទី៣៤។
ការឈ្នះជើងឯកនេះធ្វើឲ្យហង្សក្រហមតាមស្មើកំណត់ត្រាក្រុមបិសាចក្រហម Manchester United ដែលគ្រងតំណែងជើងឯកលីគកំពូលអង់គ្លេស ២០លើក។ Liverpool រកបាន៨២ពិន្ទុ ដោយនាំមុខក្រុមលេខ២ កាំភ្លើងធំ Arsenal ចំនួន១៥ពិន្ទុ ខណៈការប្រកួតនៅសល់៤ប្រកួតទៀត៕
