ឧបទ្ទវហេតុធ្លាក់នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ០០ នាទីព្រឹក នៅឯឆ្នេរសមុទ្រនៃខេត្ត Prachuap Khiri Khan ភាគខាងត្បូងទីក្រុងបាងកក។

អ្នកនាំពាក្យប៉ូលិស លោក Archayon Kraithong បាននិយាយថា មន្ត្រី ៥នាក់ ក្នុងចំណោម ៦នាក់ នៅលើយន្តហោះត្រូវបានសម្លាប់ ខណម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយរបួសធ្ងន់។
អាជ្ញាធរ កំពុងពិនិត្យមើលឧបករណ៍ថតទិន្នន័យប្រអប់ខ្មៅរបស់យន្តហោះ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យន្តហោះនេះ ធ្លាក់ប្រហែល ១០០ ម៉ែត្រពីច្រាំង នៅក្នុងស្រុក Cha-am ដែលជាកន្លែងកម្សាន្តដ៏ពេញនិយម ហើយប្រហែល ១៣០ គីឡូម៉ែត្រ (៨០ ម៉ាយ) ភាគនិរតីនៃរដ្ឋធានី។
វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថា យន្តហោះ វិលមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ ។
លោក Kitrat Phanphet អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នឹងបើកការស៊ើបអង្កេតពេញលេញ សម្រាប់ឧបទ្ទវហេតុនេះ ៕

ដោយ៖ ពេជ្រ