អ្នកឆ្លើយឆ្លងព័ត៌មានយោធារុស្ស៊ី បានស្លាប់ហើយបន្ទាប់ពីការវាយប្រហារដោយរបស់អ៊ុយក្រែន

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​យោធា​រុស្ស៊ី​ម្នាក់​ដែល​ទទួល​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​កាលពី​មួយ​ខែ​មុន​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ។ លោក  Nikita Goldin បានរងរបួសនៅក្នុងឧប្បត្តិហេតុមួយដែលករណីនោះបានឆក់យកជីវិតសហសេវិកពីរនាក់របស់គាត់និងអ្នកបើកបរ។

Goldin ដែលបម្រើការឱ្យប៉ុស្តិ៍ទូរទស្សន៍ក្រសួងការពារជាតិ Zvezda បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ នៅពេលដែលអ្នកកាសែតមួយក្រុមដែលធ្វើដំណើរតាមរថយន្តក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ហើយត្រូវរងការវាយប្រហារដោយប្រព័ន្ធរ៉ុក្កែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍ Zvezda បានប្រកាសពីការស្លាប់របស់គាត់នៅមន្ទីរពេទ្យទីក្រុងម៉ូស្គូ។

អ្នកយកព័ត៌មាន Izvestia Aleksandr Fedorchak អ្នកថតរូប Zvezda Andrey Panov និងអ្នកបើកបររបស់ពួកគេឈ្មោះ Aleksandr Sirkeli ក៏បានស្លាប់នៅក្នុងការវាយប្រហារផងដែរ។ អ្នកយកព័ត៌មាន TASS លោក Mikhail Skuratov បានរងរបួសដោយគ្រាប់ផ្លោង ខណៈដែលកំពុងរាយការណ៍អំពីព្រឹត្តិការណ៍នៅក្នុងតំបន់ Kursk ក្នុងការវាយលុកដាច់ដោយឡែកនៅថ្ងៃនោះ។

កើតនៅ Pskov Goldin លោកគឺជាអ្នកប្រយុទ្ធតេក្វាន់ដូដ៏ជោគជ័យម្នាក់ មុនពេលចាប់ផ្តើមអាជីពយោធា។ គាត់បានចាប់ផ្តើមធ្វើការឱ្យ Zvezda ក្នុងឆ្នាំ ២០១៤។

ការអត្ថាធិប្បាយកាលពីខែមុនលើការវាយប្រហារប្រឆាំងនឹងអ្នកសារព័ត៌មានរុស្ស៊ីនោះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានពណ៌នាថាការវាយបនរហារលើក្រុមអ្នកសារព័ត៌មានខាងលើនេះ គឺជាភស្តុតាងនៃអំពើភេរវកម្មយ៉ាងព្រៃផ្សៃ របស់រដ្ឋាភិបាលអ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment