សាខាកាកបាទក្រហមខេត្តចុះចែកអំណោយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យដឹកនាំដោយ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខារួមដំណើរដោយលោកជំទាវនួម សុភ័ណ អនុប្រធានកិត្តិយសសាខាបានអញ្ជើញ សុខទុក្ខនិងនាំយកនូវ អំណោយមនុស្សធម៌ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់សរុបចំនួន ៣០គ្រួសារ និងរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារនៅក្នុងឃុំស្រះរាំង ស្រុកមង្គលបុរី ចំនួន៣០គ្រួសារ ដែលអំណោយទាំងនោះរួមមាន ១៦គ្រួសារស្ថិតនៅក្នុងឃុំស្រះរាំង ៧គ្រួសារនៅ សង្កាត់ម្កាក់ ក្រុងសេរីសោភ័ណនិង ៧គ្រួសារទៀត នៅក្នុងស្រុកម៉ាឡៃ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា រាល់អំណោយដែលកាកបាទក្រហម ផ្តល់ ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ក្នុងឱកាសនេះត្រូវបានមកពីការចូលរួម បរិច្ចាគពីសំណាក់សប្បុរសជននានា តារយ:សាខាកាកបាទក្រហមខេត្តដើម្បីបានជាទុនបម្រុងសម្រាប់ជួយដល់បងប្អូនរងគ្រោះងាយរងគ្រោះផ្សេងផ្សេង ហើយការផ្តល់អំណោយនេះទេមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយទីណាមានបងប្អូនជួបការលំបាកដែលតែងតែមានកាកបាទក្រហមចុះជួយជានិច្ច ដោយពុំទុកឲ្យបងប្អូនណាម្នាក់ ស្លាប់ដោយអត់អាហារនោះឡើយ។

លោក អ៊ុំ រាត្រី បានធ្វើការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធនាពេលមានគ្រោះមហន្តរាយផ្សេងៗ តែងតែចុះជួយជួសជុលរាល់ការខូចខាតផ្ទះសំបែងជូនដល់បងប្អូនបានទាន់ពេលវេលាដើម្បីឲ្យពួកគាត់បានស្នាក់នៅជាបន្តទៀត ។

អំណោយដែលបាន មកផ្តល់ជូនទាំង ៣០គ្រួសារក្នុងឱកាសនេះក្នុងមួយគ្រួសារទទួលបានអង្ករម្ភៃ ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ មុងមួយ ភួយមួយ ក្រមាមួយ សារុងមួយ និងថវិកាមួយចំនួន។ដោយឡែកសម្រាប់គ្រួសារភ្លើងឆេះផ្ទះក៏បានទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេស ត្រីខមួយ ឃីតមួយកញ្ចប់ ធុងទឹកហុកសិបលីត្រមួយ កន្ទេល ជ័រ១ តង់ប្លាស្ទិច១ ចាន ៥ ស្កាបព្រា៥ រួមទាំងថវិកាមួយចំនួន។

នាឱកាសនោះ ប្រតិភូកាកបាទក្រហមខេត្តក៏បានចុះពិនិត្យផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរហើយបានផ្តល់ថវិកាមួយចំនួន ដើម្បីកសាងឡើងវិញ៕

Written by 

Related posts

Leave a Comment