ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀងកីឡាករ Gabi អាចនឹងសម្រាកព្យាបាល ២ទៅ៣សប្តាហ៍ បន្ទាប់ពីរបួសសរសៃពួរខាងក្រោយ ម្សិលមិញអំឡុងពេលក្លិបប្រកួតយកឈ្នះក្លឹបបឹងកេត ១-០ ក្នុងការប្រកួតជើងទី១ វគ្គ៤ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) នៅពហុកីឡដ្ឋានជាតិអូឡាំពិតកាលពីយប់មិញ។
យ៉ាងណាមិញជុំវិញបញ្ហារបួសសរសៃពួរខាងក្រោយរបស់កីឡាករ Gabriel នៅមិនទាន់មានការបញ្ជាក់ពីក្លិបនៅឡើយទេ ប៉ុន្តែបើយោងតាមអ្នកធ្លាប់មានបទពិសោធន៍របួសសរសៃពួរខាងក្រោយ និងគ្រូពេទ្យធ្លាប់ព្យាបាលរបួស បានឲ្យដឹងថា របួសនេះអាចនឹងត្រូវសម្រាកព្យាបាល ២ទៅ៣សប្តាហ៍៕
