អ្នកចាំទីក្លិប FC Porto កីឡាករ Diogo Costa ក្លាយជាគោលដៅរបស់ Manchester United ដែលក្លិបបិសាចក្រហមកំពុងស្វែងរកអ្នកចាំទីថ្មី ដើម្បីអាចជំនួសដៃ Andre Onana ។
អ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះត្រូវបានក្លិបជាច្រើននៅ Premier League ចាប់អារម្មណ៍ចង់បានផងដែររួមទាំង Manchester City នាពេលនេះ ខណៈបិសាចក្រហមបានបញ្ជូនអ្នកភ្នាក់ងារទៅមើលអ្នកចាំទីរូបនេះក្នុងការប្រកួតទល់នឹង Famalicão កាលពីថ្ងៃសុក្រ។
ក្លិប FC Porto បានដាក់ក្តីសង្ឃឹងថា ការដេញថ្លៃលើអ្នកចាំទីរូបនេះនឹងជំរុញឱ្យតម្លៃកើនឡើង ប៉ុន្តែពួកគេចង់ឱ្យ Costa បន្តស្នាក់នៅសម្រាប់ជាជម្រើសល្អរបស់ក្រុមក្នុងការប្រកួតពាន FIFA Club World Cup នៅរដូវក្តៅនេះ ៕
