អ៊ីស្រាអែល ហាមពលរដ្ឋនៅភាគខាងត្បូងលីបង់ កុំទាន់ត្រឡប់មកផ្ទះ ព្រោះមិនទាន់សុវត្ថិភាពទេ

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Avichay Adraee បាននិយាយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កងទ័ព កំពុងដាក់បម្រាមលើចលនាត្រឡប់មកផ្ទះរបស់ជនស៊ីវិល នៅភាគខាងត្បូងប្រទេសលីបង់ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ព បានលើកឡើងថា អ្នក​ស្រុកនៅភាគខាងត្បូងដែលត្រឡប់មកវិញ ​​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​។ លើសពីនេះ លោក ​បាន​បញ្ចេញ​បញ្ជី​ភូមិ​ចំនួន​ជាង ៦០ ដែល​ត្រូវ​ហាម​ឃាត់ ផងដែរ។

 កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងលីបង់ បានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់អាមេរិក-បារាំង។

  កិច្ចព្រមព្រៀងនេះ ផ្តល់សម្រាប់ការដាក់ពង្រាយកងទ័ពលីបង់ ដែលគាំទ្រដោយកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ តាមបណ្តោយព្រំដែនភាគខាងត្បូងប្រទេស ហើយកងកម្លាំងអ៊ីស្រាអែល នឹងត្រូវដកចេញជាបណ្តើរៗពីភាគខាងត្បូងលីបង់ក្នុងរយៈពេល ៦០ ថ្ងៃ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment