នៅសាលាមធ្យមវិចិត្រសិល្បៈនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី គរុកោសល្យ វិធីសាស្ត្របង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ជំហាន ៣ ក្រុម១ ដែលរៀបចំដោយសាលាបណ្ដុះបណ្ដាលក្របខណ្ឌវប្បធម៌ សហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ ក្រោមវត្តមានលោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងនិងពង្រីកបន្ថែមនូវសមត្ថភាព របស់លោកគ្រូ អ្នកគ្រូ ក្នុងការ
– ការអភិវឌ្ឍប្លង់មេរៀន
– ការអភិវឌ្ឍកិច្ចតែងការបង្រៀន
– ការអភិវឌ្ឍវិធីសាស្ត្របង្រៀន
– ការកសាងទំនុកចិត្តក្នុងការបង្រៀន និងបំណិនប្រសប់ក្នុងការបង្រៀន ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ចំនួន ៨៥នាក់ ក្នុងស្រ្តី ២៥នាក់ នៃសាលាមធ្យមវិចិត្រសិល្បៈ៕




