សន្ទស្សន៍ភាគហ៊ុនអាមេរិកធ្លាក់ចុះ បន្ទាប់ពី  Trump អំពាវនាវសម្រាប់ការកាត់បន្ថយអត្រាការប្រាក់

សន្ទស្សន៍ភាគហ៊ុនរបស់អាមេរិក Dow Jones Industrial Average បានធ្លាក់ចុះក្នុងរយៈពេលខ្លីជាង ១,៣០០ ពិន្ទុនៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទម្សិលមិញបន្ទាប់ពីការអំពាវនាវជាថ្មីសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ដោយប្រធានាធិបតី Donald Trump ។

លោកប្រធានាធិបតីបានបង្ហោះការអំពាវនាវនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទដោយនិយាយថា “ការកាត់បន្ថយទុកជាមុន” ត្រូវបានអំពាវនាវដោយមនុស្សជាច្រើន។ លោកថែមទាំងបានបានជំរុញឱ្យប្រធានធនាគារកណ្តាលលោក Jerome Powell បញ្ចុះអត្រាការប្រាក់ភ្លាមៗផងដែរ។

សារនេះបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា អព្យាក្រឹតភាពរបស់ធនាគារកណ្តាលអាចត្រូវបានធ្វើឱ្យខូច ហើយប្រតិបត្តិការគោលនយោបាយរូបិយវត្ថុរបស់វាអាចមិនស្ថិតស្ថេរនោះទ្បើយ។

 Dow បានបញ្ចប់ថ្ងៃនៅ ៣៨,១៧០ ដោយបាត់បង់ឬធ្លាក់ចុះប្រហែល ៩៧០ ពិន្ទុពីការបិទថ្ងៃមុន។ Nasdaq បច្ចេកវិទ្យាធុនធ្ងន់ក៏បានធ្លាក់ចុះជាង ២.៥ ភាគរយផងដែរ នៅលើទីផ្សារប្តូរប្រាក់ដុល្លារអាមេរិកដែលត្រូវបានលក់ចេញ។

ទិន្នផលនៅលើសញ្ញាប័ណ្ណគោលរយៈពេល ១០ ឆ្នាំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងនៅពេលដែលមូលបត្របំណុលត្រូវបានលក់។

អ្នកលេងទីផ្សារភាគហ៊ុនបាននិយាយថាវិនិយោគិនកំពុងលក់រូបិយប័ណ្ណអាមេរិក ភាគហ៊ុន និងសញ្ញាប័ណ្ណ ចំពេលមានការព្រួយបារម្ភអំពីគោលនយោបាយពន្ធគយដោយរដ្ឋបាល Trump និងសមត្ថភាពរបស់ Fed ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុដោយឯករាជ្យ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment