កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាព នៅក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
តាមប្រភពបានឲ្យដឹងថា កីឡាកររូបនេះ បានបើកបរម៉ូតូមួយគ្រឿងម៉ាក ADV ពាក់ស្លាក់លេខ ភ្នំពេ ញ 1KY-4937 ធ្លាក់ទឹកស្ទឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២០ មេសា ឆ្នាំ២០២៥នេះ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២១ មេសានេះ នៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
