នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នៅក្នុងកិច្ចជំនួបនាឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហការដែលមាននាពេលកន្លងមក ដូចជាគម្រោងស្រាវជ្រាវនៅទីតាំងបុរាណដ្ឋានមួយចំនួន និងកិច្ចការសារមន្ទីរ ហើយភាគីទាំងពីរសង្ឃឹមថានាពេលអនាគតនឹងមានកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតទាំងផ្នែករូបី និងអរូបីផងដែរ៕




