សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ដែលហៅកាត់ថា AFC បានប្រកាសថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League ដែលធ្វើឡើងនៅពហុកីឡដ្ឋា នជាតិមរតកតេជោ នឹងមានបំពាក់ប្រព័ន្ធ VAR។
សូមជម្រាបថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះក្រុម FK Arkadag (តួកម៉េនីស្ថាន)ដើម្បីដណ្ដើមពាន AFC Challenge League នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតតេជោ៕
