លីគកំពូលកម្ពុជា ឈរលេខ១០ក្នុងតារាង AFC Club Competitions Ranking បន្ទាប់ពី​ស្វាយរៀង ឡើងវគ្គផ្ដាច់ព្រ័ត្រពាន AFC Challenge League

លីគកំពូលកម្ពុជា បានឡើងឈរលេខ១០ក្នុងតារាង AFC Club Competitions Ranking ដោយមាន១៩.៥៦២ពិន្ទុ ពីលើលីគកំពូលឥណ្ឌូនេស៊ី ដែលមានតែ១៨.៦៥៣ពិន្ទុប៉ុណ្ណោះ ​បន្ទាប់ពី​ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្ដាច់ព្រ័ត្រពាន AFC Challenge League។

ដូច្នេះមានន័យ​ក្លិបនៃលីគកំពូលកម្ពុជា នឹងទទួលបាន ១កៅអីកន្លះ ចូលរួមក្នុងការប្រកួតពានរង្វាន់លំដាប់ទី២ AFC Champions League 2 (១ ក្រុមក្នុងវគ្គចែកពូល និង ១ក្រុមត្រូវប្រកួតជម្រុះ)សម្រាប់រដូវកាល ២០២៦/២០២៧៕

Written by 

Related posts

Leave a Comment