អាជ្ញាធរ បាននិយាយថា កូនប្រុសរបស់មន្ត្រីប៉ូលីសម្នាក់ បានបើកការបាញ់ប្រហារនៅឯសាកលវិទ្យាល័យ Florida State (FSU) ដោយប្រើប្រាស់កាំភ្លើងម្ដាយ ដែលបណ្ដាលឲ្យមនុស្ស ២ នាក់ស្លាប់ និង ៦ នាក់ផ្សេងទៀតរងរបួស។

ខ្មាន់កាំភ្លើង ដែលត្រូវបានគេដឹងថា ជានិស្សិតនៃសាកលវិទ្យាល័យ FSU វ័យ ២០ ឆ្នាំ ឈ្មោះ Phoenix Ikner បើកការបាញ់ប្រហារនៅជិតអគារសហជីពនិស្សិតក្នុងទីក្រុង Tallahassee របស់រដ្ឋផ្លរីដា ។
ជនសង្ស័យ ត្រូវបានរាយការណ៍ថា រងរបួសផងដែរ ខណមូលហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់ដឹងនៅឡើយទេ៕


ដោយ៖ ពេជ្រ