ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-ម៉ាឡេស៊ី ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សសន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងគូឡាឡាំពួនៅថ្ងៃទី ១៥ ខែមេសាក្រោមប្រធានបទ”ចាប់ដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមគ្នាបង្កើតភាពរុងរឿង”។ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សសន៍មជ្ឈិមចិន (CMG) បានថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍នេះ។
លោកបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ CMG ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធសារព័ត៌មានរបស់ម៉ាឡេស៊ី ផ្សាយកម្មវិធីដូចជា «រឿងរ៉ាវរបស់ពួកយើង» និង «សង្កេតមើលពិភពលោក» ជាដើមដែលផ្តោតលើក្តីកង្វល់រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីផ្សព្វផ្សាយពីការអនុវត្តជាក់ស្តែងដ៏រស់រវើករបស់ប្រទេសទាំងពីរ ដែលផ្តល់ការគាំទ្រដល់គ្នា និងអភិវឌ្ឍជាមួយគ្នាក្នុងដំណើរការធ្វើទំនើបកម្ម។ អគ្គស្ថានីយវិទ្យុនិងទូរទស្សសន៍មជ្ឈិមចិន មានឆន្ទៈពួតដៃគ្នាជាមួយមិត្តម៉ាឡេស៊ីដើរឆ្ពោះទៅមុខ ដើម្បីចារទំព័រថ្មីនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-ម៉ាឡេស៊ី សំដៅរួមចំណែកជាកម្លាំងកាន់តែច្រើនសម្រាប់ជំរុញកិច្ចកសាងសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ីឱ្យឡើងដល់កម្រិតថ្មី៕
