កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាម៉ាឡេស៊ី)ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ម៉ាឡេស៊ី

ក្នុងឱកាសដែលលោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាម៉ាឡេស៊ី)បានប្រារព្ធធ្វើនៅក្រុងគូឡាឡាំពួនៅថ្ងៃទី១៥ខែមេសា ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើមបានថ្លែងសុន្ទរកថាក្នុងពិធីនេះ ។ លោក Shen Haixiong បានថ្លែងថា ថ្ងៃនេះយើងសម្ពោធការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាម៉ាឡេស៊ី)ដែលជាកម្មវិធីប្រណិតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាការអនុវត្តជាក់ស្តែងដ៏រស់រវើកមួយលើកសម្រាប់ការបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងប្រទេសទាំងពីរ និងជំរុញការរាប់អានគ្នាតាមរយៈសកម្មភាពវប្បធម៌ ។ កម្មវិធីនេះបានបង្ហាញពីភាពអស្ចារ្យនៃអរិយធម៌ប្រជាជាតិចិននិងការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ចិនក្នុងយុគសម័យថ្មី ដើម្បីបើកបង្អួចវប្បធម៌មួយសម្រាប់អ្នកផងទាំងពួងស្វែងយល់ពីអរិយធម៌ប្រជាជាតិចិននិងយល់ដឹងពីការធ្វើទំនើបកម្មតាមបែបផែនចិន ៕

Written by 

Related posts

Leave a Comment