ម៉ាក្រុង អះអាងថា EU មិនធ្វេសប្រហែសទេ ទោះពន្ធ Trump កំពុងបង្វែរទៅលើចិន សិនក៏ដោយ  

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរ នៅលើទំព័រ X ថា សហភាពអឺរ៉ុប នឹងបន្តធ្វើការលើសកម្មភាព ដើម្បីឆ្លើយតបទៅនឹងការបង្កើនពន្ធគយរបស់សហរដ្ឋអាមេរិក ដែលមិនទាន់ចូលជាធរមាន។

លោក Macron បាននិយាយថា គណៈកម្មាការអ៊ឺរ៉ុប មានភាពម៉ឺងម៉ាត់ ហើយអឺរ៉ុប ត្រូវតែបន្តធ្វើការលើរាល់វិធានការណ៍តបតដែលចាំបាច់ និងប្រមូលឧបករណ៍ដែលមានទាំងអស់ដើម្បីការពារខ្លួន ហើយក៏ដើម្បីការពារការនាំចូលទំនិញពីប្រទេសទី ៣ ពីការរំខានដល់ទីផ្សាររបស់យើង ផងដែរ។

ទន្ទឹមនោះ លោក បានកត់សម្គាល់ថា ការផ្អាកបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃ នៃពន្ធដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក Donald Trump គឺជាការប្រុងប្រយ័ត្នរបស់យើង ។

លោក បានបន្ថែមថា វាគ្រាន់តែផ្អាកនោះទេ ហើយពន្ធ ២៥ ភាគរយ លើដែកថែប អាលុយមីញ៉ូម រថយន្ត និងពន្ធ ១០ ភាគរយ លើផលិតផលផ្សេងទៀតទាំងអស់គឺនៅដដែល។

លោក ក៏​បាន​សង្កត់​ធ្ងន់​ថា អឺរ៉ុប​ មាន​បំណង​ការពារ​ខ្លួន និង​សម្រេច​បាន​ការ​ដក​យក​ពន្ធ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​យុត្តិធម៌​ជាមួយ​សហរដ្ឋ​អាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការដាក់បញ្ចូលពន្ធលើផលិតផលពី ១៨៥ ប្រទេស។ ពន្ធជាសកលចំនួន ១០ ភាគរយ ចូលជាធរមាន កាលពីថ្ងៃទី ៥ ខែមេសា។ ទោះជាយ៉ាងណា ពន្ធបន្ថែម កំពុងផ្អាកដោយសារអាមេរិក ផ្ដោតសំខាន់ទៅលើការយកពន្ធពីប្រទេសចិន ដែលជាគូប្រជែងដ៏សំខាន់រហូតដល់លើស ១០០ ភាគរយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment