កិច្ចព្រមព្រៀងបញ្ចប់ការប្រឈមមុខដាក់គ្នានៅស៊ីរី រវាងអ៊ីស្រាអែល និងទួរគី បរាជ័យហើយ

អ៊ីស្រាអែល និងទួរគី បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីវិធានការទប់ស្កាត់ភាពតានតឹងរវាងភាគីទាំង ២ នៅក្នុងប្រទេសស៊ីរី ក្នុងអំឡុងពេលជុំនៃការចរចាដែលធ្វើឡើងនៅអាហ្ស៊ែបៃហ្សង់ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈអ៊ីស្រាអែល បានរាយការណ៍ថា កិច្ចពិភាក្សាក្នុងអំឡុងពេលដែលតំណាងអ៊ីស្រាអែល និងទួរគី ព្យាយាមបង្កើតយន្តការមួយសម្រាប់ការទប់ស្កាត់ជម្លោះរវាងប្រទេសទាំង ២ នៅក្នុងប្រទេសស៊ីរី ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីការបញ្ចប់នៃពិធីបុណ្យរបស់ជនជាតិជ្វីហ្វ ដែលឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែមេសា ។

ទំនាក់ទំនងរវាងអ៊ីស្រាអែល និងទួរគី បានធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានការកើនឡើងនៃជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលចាប់ផ្តើមនៅឆ្នាំ ២០២៣ ។

គួរបញ្ជាក់ថា ភាពតានតឹងបានកាន់តែខ្លាំងឡើង បន្ទាប់ពីការផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសស៊ីរី កាលពីចុងឆ្នាំ ២០២៤ មក ៕

ដោយ៖ ពេជ្រ        

Written by 

Related posts

Leave a Comment