KFA ប្រកាសតែងតាំងលោក Park Hang-seo និង​លោក Shin Te-yong ​ជាអនុប្រធានសហព័ន្ធ​បាល់ទាត់កូរ៉េខាងត្បូង

សមាគមកីឡាបាល់ទាត់កូរ៉េ (KFA) បានប្រកាសតែងតាំងគ្រូបង្វឹក​២រូបគឺ លោក Park Hang Seo អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមនិងលោក Shin Tae Yong អតីតគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជាអនុប្រធានសហព័ន្ធ​ ក្នុងសុពលភាពរយៈពេល ៣ឆ្នាំ។

បើតាមការប្រកាសរបស់ KFA នៅថ្ងៃទី៩ ខែមេសា លោក Park និង Shin ស្ថិតក្នុងចំណោមសមាជិក ២៧ នាក់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិទី ៥៥ របស់ KFA ដែលដឹកនាំដោយប្រធានលោក Chung Mong-gyu ។

ក្នុងតំណែងអនុប្រធានរបស់ KFA មាន ៥ តំណែង ដោយក្នុងនោះ លោក Park អតីតគ្រូវៀតណាម នឹង​ធ្វើ​ជា​អនុប្រធាន​ទទួល​បន្ទុក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ ខណៈអតីតគ្រូឥណ្ឌូណេស៊ី លោក Shin នឹង​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​សហប្រតិបត្តិការ​បរទេស។

Written by 

Related posts

Leave a Comment