ក្រុមម្ចាស់ផ្ទះ Barcelona បានបំបាក់ក្រុមភ្ញៀវ Borussia Dortmund ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតជើងទី១វគ្គ៨ក្រុមចុងក្រោយ Champions League កាលពីយប់មិញ ខណៈកីឡាករ Robert Lewandowski បានស៊ុតបាល់បញ្ចូលទី២គ្រាប់លើក្លឹបចាស់របស់គេ ដើម្បីឱ្យក្រុមអ្នកមានបុណ្យមានសង្ឃឹមច្រើនឡើងវគ្គបន្ត មុនការវិលត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញនៅសប្តាហ៍ក្រោយ។
៤គ្រាប់របស់ក្រុមអ្នកមានបុណ្យ Barcelona យប់មិញរកបានដោយកីឡាករ Raphinha (25′)R. Lewandowski (48′, 66′) និងខ្សែប្រយុទ្ធវ័យក្មេងLamine Yamal (77′)។ ចំណែកមួយគូទៀត Paris St-Germain បានប្រកួតយកឈ្នះលើក្រុមភ្ញៀវ Aston Villa ដោយលទ្ធផល ៣-១៕
