​គ្រូស្វាយរៀង ៖ ការប្រកួតស្អែកនឹងលំបាក ព្រោះ Madura ជាក្រុមខ្លាំង មានកីឡាករល្អ

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជួបក្រុម Madura United របស់ឥណ្ឌូនេស៊ីថា ការប្រកួតស្អែក គឺជាប្រវត្តិសាស្ដ្រមួយសម្រាប់ក្លិប។ ពួកយើងបានធ្វើការលំបាកខ្លាំងណាស់ ទម្រាំឡើងមកដល់វគ្គនេះ។ ដូច្នេះការប្រកួតស្អែក ដែលជាការប្រកួតក្នុងដីសង្ឃឹមថា នឹងមានអ្នកគាំទ្រច្រើន។ ការប្រកួតស្អែកនឹងលំបាក ព្រោះ Madura ជាក្រុមខ្លាំង មានកីឡាករល្អ។ ជារួមមកដល់វគ្គនេះ ក្រុមទាំងពីរ សុទ្ធតែជាក្រុមខ្លាំង ប៉ុន្ដែប្រសិនបើយើងលេងតាមផែនការ ពួកយើងនឹងទទួលបានលទ្ធផលល្អ។

សូមជម្រាបថា ព្រះខ័នរាជស្វាយរៀង ​ នឹងទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមភ្ញៀវក្រុម Madura United ក្នុងពានរង្វាន់ AFC Challange League វគ្គ៤ក្រុមចុងក្រោយជើងទី១ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង៧ល្ងាច៕

Written by 

Related posts

Leave a Comment