កីឡាករ Declan Rice បានធ្វើឱ្យ Real Madrid ភ្ញាក់ផ្អើលជាមួយនឹងការទាត់បាល់ហ្វ្រីឃីកដ៏អស្ចារ្យចំនួន២គ្រាប់ ដែលជាគ្រាប់បាល់ដំបូងក្នុងអាជីពរបស់គេ ខណៈ Arsenal បានយកឈ្នះ ៣-០ ក្នុងជើងទី១នៃការប្រកួត Champions League វគ្គ ១/៤ផ្តាច់ព្រ័ត្រកាលពីយប់មិញ។
ជំនួបដ៏កក្រើកនេះ Declan Rice ទាត់បាល់ហ្វ្រីឃីកដ៏អស្ចារ្យចំនួន២គ្រាប់នៅនាទី៥០ និង៧០ ខណៈ Mikel Merino រកគ្រាប់បាល់ទី៣ឲ្យ Arsenal នៅនាទីទី៧៥។ ចំណែកកីឡាករ Real Madrid គឺ E. Camavinga ទទួលបានកាត់ក្រហមនៅនាទីទី៩០+៤។
Arsenal មិនបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League ចាប់តាំងពីរដូវកាល ២០០៨-០៩ ប៉ុន្តែឥឡូវនេះពួកគេមានឱកាសច្រើនក្នុងការឈានទៅវគ្គ ៤ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ Real Madrid ជើងទី១។ យ៉ាងណាក្ដីអ្វីៗនៅមិនទាន់ប្រាកដនៅឡើយ ខណៈត្រូវ Arsenal ប៉ះម្ចាស់ផ្ទះ Real ជើងទី២ បន្តទៀតនៅថ្ងៃទី១៧ ខែមេសា ខាងមុនេះ។ ដោយឡែកគូទៀត ក្រុមភ្ញៀវ Inter Milan បានយកឈ្នះលើក្រុមម្ចាសផ្ទះ Bayern Munich ដោយលទ្ធផល ២-១៕
