សមយុទ្ធបញ្ចប់មិនទាន់អស់ចំហាយ ពេលនេះកងយន្តហោះ និងនាវាចម្បាំងចិន ចូលកៀកកោះតៃវ៉ាន់ជាថ្មី

ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីការប្រទះឃើញយន្តហោះ ១៦ គ្រឿង និងនាវាចំនួន ៥ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ចូលមកជិតកោះនេះ ជាថ្មី។

ក្រសួងតៃវ៉ាន់ បានអះអាងពីការតាមដានស្ថានភាព និងការឆ្លើយតប ដោយថា យន្តហោះចំនួន ១៥ ក្នុងចំណោម ១៦ ហោះឆ្លងកាត់បន្ទាត់មធ្យមចូលទៅក្នុងតំបន់ ADIZ ភាគខាងជើង ភាគនិរតី និងភាគខាងកើតតៃវ៉ាន់។

ទន្ទឹមនោះ ទីភ្នាក់ងារ​យោធា​តៃវ៉ាន់​ ក៏បាន​ចុះ​បញ្ជី​ជា​ប្រចាំ​ផងដែរនូវ​យន្តហោះ និង​នាវារបស់​ចិន​ ដែល​ចូល​មក​ជិត​កោះ​នេះ។

គួរបញ្ជាក់ថា តៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលក្នុងតំបន់របស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងគួមីនតាងដែលនៅសល់ដឹកនាំដោយឈៀង កៃឆេក (១៩៩៧-១៩៧៥) បានភៀសខ្លួនទៅកាន់កោះនេះ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលរបស់ប្រទេសចិន។ ចាប់តាំងពីពេលនោះមក តៃវ៉ាន់ បានរក្សាទង់ជាតិ និងនិមិត្តសញ្ញាមួយចំនួនទៀតនៃសាធារណរដ្ឋចិន ដែលមាននៅក្នុងប្រទេសចិនដីគោក មុនពេលកុម្មុយនិស្តឡើងកាន់អំណាច។ ទោះជាយ៉ាងណា ទីក្រុងប៉េកាំង បានចាត់ទុកកោះនេះជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួន ហើយទីតាំងនេះត្រូវបានគាំទ្រដោយប្រទេសភាគច្រើន រួមទាំងរុស្ស៊ីផងដែរ៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment