បុណ្យចូលឆ្នាំថ្មីខាងមុខនេះស្នងការនគរបាលខេត្តរតនគីរីរៀបចំកម្លាំងដើម្បីការពារសន្តិសុខ សុវត្ថិភាពដល់ពលរដ្ឋ

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត បានដឹកនាំប្រមូលផ្តុំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីត្រៀមខ្លួនរួចជាស្រេច និងដាក់ចេញនូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប សម្រាប់ការងារ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងកម្មវិធីទទួលសង្រ្កាន្តឆ្នាំថ្មីទូទាំងខេត្ត រតនគិរី ដែលកាន់តែខិតជិតចូលមកដល់នាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោស្នងការបានថ្លែងទៅកាន់កងកម្លាំងថា ចាប់ពីថ្ងៃនេះតទៅយើងត្រូវត្រៀមឲ្យបានរួចជាស្រេចក្នុងការប្រើប្រាស់កម្លាំងនគរបាលសរុប កម្លាំងអន្តរាគមន៍ពិសេស, ឡានសារ៉ែន, រថយន្តពន្លត់អគ្គិភ័យ, រថយន្តសង្គ្រោះ ម៉ូតូប្រដេញ, ម៉ូតូបើកល្បាតចល័ត, វិទ្យុទាក់ទង ដើម្បីការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ តាមទីប្រជុំជន វត្តអារាម ទីកម្សាន្តសប្បាយភាពនានា ជាពិសេសទប់ស្កាត់ក្មេងទំនើងដែលជាមុខសញ្ញាបង្ករបញ្ហានៅតាមគោលដៅកម្សាន្តនីមួយៗ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោស្នងការ បានប្រសិទ្ធពរជ័យ ជូនចំពោះកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សូមទទួលបាន ជោគជ័យគ្រប់ភារកិច្ច ទទួលបានសេចក្តីសុខសប្បាយ ត្រជាក់ជុំ ចំរ៉ុងចំរើន សុភមង្គល ក្នុងការងារនិងក្រុមគ្រួសារ ធ្វើដំណើរទីជិត ឬទីឆ្ងាយ ជួបប្រទះតែនូវសុខ សុវត្ថិភាពល្អ គ្រប់ពេលវេលា៕

Written by 

Related posts

Leave a Comment