ខណមានការបង្កើនភាគហ៊ុនខ្ពស់រួចហើយនៅក្នុងសង្រ្គាមពាណិជ្ជកម្មសកល លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទបានគំរាមដាក់ពន្ធបន្ថែម ៥០% លើប្រទេសចិន លើសពីពន្ធគយ ៣៤%ដែលបានប្រកាសកាលពីសប្តាហ៍មុន។

លោក Trump បានថ្លែង កាលពីម្សិលមិញថា ប្រទេសចិនបានចេញអត្រាពន្ធសងសឹកចំនួន ៣៤% ពីលើការកំណត់ពន្ធគយ ពន្ធមិនមែនរូបិយវត្ថុ ការដាក់ប្រាក់ឧបត្ថម្ភដោយខុសច្បាប់របស់ក្រុមហ៊ុន និងការគ្រប់គ្រងរូបិយវត្ថុរយៈពេលវែងដ៏ធំ បើទោះបីជាមានការព្រមានពីអាមេរិកដែលថា ប្រទេសណាដែលហ៊ានសងសឹកសហរដ្ឋអាមេរិកដោយការចេញពន្ធបន្ថែមលើសពីនេះ និងលើសពីការអនុគ្រោះពន្ធថ្មីដែលមានស្រាប់របស់ពួកគេ នឹងត្រូវបំពេញតាមរយៈពេលវែងរបស់យើងភ្លាមៗ។ លោក Trump បានសរសេរបែបនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោក Trump បាននិយាយថា ប្រសិនបើប្រទេសចិនមិនលុបចោលការដំឡើងពន្ធ ៣៤% របស់ខ្លួនត្រឹមថ្ងៃទី ៨ ខែមេសា នោះទេ លោកនឹងដាក់ពន្ធបន្ថែម ៥០% លើប្រទេសចិនភ្លាមៗ។លោកប្រធានាធិបតីបានបញ្ជាក់ថា អត្រាពន្ធបន្ថែមនឹងចូលជាធរមាននៅថ្ងៃពុធស្អែកនេះ។
លោក Trump បានបន្ថែមថា លើសពីនេះ ការពិភាក្សាទាំងអស់ជាមួយប្រទេសចិន ទាក់ទងនឹងកិច្ចប្រជុំដែលបានស្នើសុំរបស់ពួកគេជាមួយពួកយើង នឹងត្រូវបានលុបចោល។ ប៉ុន្តែការចរចាជាមួយប្រទេសផ្សេងទៀត ដែលបានស្នើសុំកិច្ចប្រជុំផងដែរ នឹងចាប់ផ្តើមធ្វើឡើងភ្លាមៗ ។
កាលពីថ្ងៃពុធសប្តាហ៍មុន លោក Trump បានប្រកាសពីការដាក់ពន្ធគយលើប្រទេសជាង ១៨០ ដែលមានចាប់ពី ១០% ទៅ ៥០% ។ប្រទេសចិនត្រូវបានអាមេរិកសម្រេចយកពន្ធ ៣៤%។ ក្រោយមក ប្រទេសចិនបានតបតវិញដោយដាក់ពន្ធបន្ថែម ៣៤% លើការនាំចូលទាំងអស់ពីសហរដ្ឋអាមេរិក ដែលជាវិធានការមួយដែលត្រូវបានគេមើលឃើញថាជា tit-for-tat ប្រឆាំងនឹងការយកពន្ធរបស់លោក Trump ៕

ដោយ៖ ពេជ្រ