មន្ត្រីការទូតសហភាពអឺរ៉ុប បាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះពីការឆ្លើយតបក្នុងជំហររឹងមាំមួយទៅនឹងពន្ធ ២០ ភាគរយ ដែលដាក់ដោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trump ។

សារព័ត៌មាន Politico បានរាយការណ៍ថា ទីក្រុងព្រុចសែល ហាក់មិនពេញចិត្តនឹងការយកពន្ធនេះទេ ហើយចង់ជៀសវាងការកើនឡើងនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែប្រទេសភាគច្រើននៃប្លុកនេះត្រូវបានគេរំពឹងថា ត្រូវតែធ្វើអ្វីមួយដើម្បីទប់ទល់នឹងលោក Trump ។
យោងតាមប្រភពរបស់ Politico រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងពិភាក្សាអំពីយុទ្ធសាស្ត្រសងសឹក និងវិស័យនៃឧស្សាហកម្មអាមេរិកដែលអឺរ៉ុប គ្រោងនឹងដាក់ពន្ធ នៅឯកិច្ចប្រជុំមួយក្នុងប្រទេសលុចសំបួ នៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២ ខែមេសា លោក Trump បានប្រកាសពីការដាក់បញ្ចូលពន្ធលើការនាំចូលពីប្រទេសជាច្រើនជាមួយនឹងអត្រា ២០ ភាគរយ ដែលត្រូវអនុវត្ត ចំពោះសហភាពអឺរ៉ុប។ ពន្ធនាំចូលរបស់ក្រុងវ៉ាស៊ីនតោន លើប្រទេសផ្សេងទៀតនឹងចូលជាធរមាន នៅថ្ងៃទី ៩ ខែមេសា ៕

ដោយ៖ ពេជ្រ