​យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក រៀបចំកម្រងសំណួរ ចម្លើយ ចែកមួកសុវត្ថិភាព និងសំភារៈសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ

ខេត្តស្វាយង៖ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នំា២០២៥នេះ​លោក  ស​ សុដានី​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក រៀបចំកម្រងសំណួរ ចម្លើយ ចែកមួកសុវត្ថិភាព និងសំភារៈសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ  នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ​ ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្នងការរងនគរបាល លោកមេបញ្ជាការរងកងរាជអាវុធហត្ថ សាខាកាកបាទក្រហម និងមន្ទីរ អង្គភាពពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវការយល់ដឹងនូវសារសំឡេង ដល់សាធារណៈជនទូទៅដែលកំពុង ធ្វើដំណើរតាមដងផ្លូវសាធារណៈ ដោយមានអ្នកចូលរួមសរុបចំនួន ២៥៥ នាក់ ស្រី ៩៧ នាក់ និងបានចែកជូននូវឯកសារ និងសម្ភារៈដូចជា៖

-សុវត្ថិភាពក្នុងការបើកបរយានយន្ត ២០០ សន្លឹក

-ខិតប័ណ្ណអ្វីដែលអ្នកបើកបរត្រូវយល់ដឹង ចំនួន ២០០ សន្លឹក

-សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន ២០០ ក្បាល

-សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ២០០ ក្បាល

– ខិតប័ណ្ណជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ ចំនួន ២០០ សន្លឹក

– សញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ១០ ផ្ទាំង

-សញ្ញាសិទ្ធអាទិភាពនៅត្រង់ផ្លូវប្រសព្វ ចំនួន ១០ ផ្ទាំង

– សញ្ញាសម្រាប់ថ្មើរជើង ចំនួន ១០ ផ្ទាំង

– សញ្ញាថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១០ ផ្ទាំង

-ការកំណត់ទ្រូងរថយន្ត និងការកំណត់ទំហំផ្ទុកទំនិញ ចំនួន ១០ ផ្ទាំង

-ស្ទិកគ័រចំណាំងផ្លាត ចំនួន ៥០០ សន្លឹក

– បើពិសារគ្រឿងស្រវឹង កុំបើកបរ ចំនួន ២០០ សន្លឹក និងមានការសួរសំណួរយករង្វាន់មួកសុវត្ថិភាព ចំនួន ៦៥ មួក(សាខា ១៥ មួក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត៥០ មួក)ផងដែរ៕គឹមសេង

Written by 

Related posts

Leave a Comment