តុលាការកូរ៉េខាងត្បូង នឹងចេញសេចក្តីសម្រេចចោទប្រកាន់លោក Yoon នៅថ្ងៃនេះ

តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង គ្រោងនឹងចេញសេចក្តីសម្រេចនៅម៉ោង ១១ ព្រឹកថ្ងៃសុក្រនេះ ស្តីពីសុពលភាពនៃការចោទប្រកាន់ប្រធានាធិបតី លោក Yoon Suk-yeol ។

តុលាការ​បាន​ពិនិត្យ​ករណី​នេះ បន្ទាប់​ពី​សមាជិក​សភា​ជាតិ​បាន​បោះឆ្នោត​ចោទ​ប្រកាន់​លោក Yoon សម្រាប់​ការ​ដាក់​ច្បាប់អាជ្ញាសឹក​រយៈពេល​ខ្លី​របស់​លោកកាលពី​ខែ​ធ្នូ ឆ្នាំ២០២៤។ លោក​ត្រូវ​បាន​ព្យួរ​ពី​តួនាទី​ប្រធានាធិបតី​ចាប់​តាំង​ពី​ការ​ចោទ​ប្រកាន់។

បច្ចុប្បន្នតុលាការ​នេះមាន​សមាសភាពចៅក្រម​ប្រាំបី​រូប​ ហើយលោក Yoon នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង​ភ្លាមៗ ប្រសិន​បើ​យ៉ាង​ហោច​ណាស់​ប្រាំមួយ​នាក់​ក្នុង​ចំណោម​ពួកគេ​គាំទ្រ​ការ​ចោទ​ប្រកាន់។ ការបោះឆ្នោតប្រធានាធិបតីនឹងប្រព្រឹត្តទៅក្នុងរយៈពេល 60 ថ្ងៃក្រោយការដកតំណែង។ ប៉ុន្តែ លោក Yoon នឹងបន្តតួនាទីរបស់គាត់ ប្រសិនបើចៅក្រមតិចជាងប្រាំមួយនាក់គាំទ្រការចោទប្រកាន់នេះ។

ក្រុមអ្នកច្បាប់របស់លោក Yoon និយាយថា គាត់នឹងមិនបង្ហាញខ្លួននៅចំពោះមុខតុលាការដើម្បីស្តាប់ការសម្រេចនោះទេ។ លោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ស្នាក់​នៅ​ក្នុង​គេហដ្ឋាន​ប្រធានាធិបតី​របស់​លោក​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ពេល​ដែល​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ត្រូវ​បាន​ប្រគល់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment