​ពិធីកាត់ឬសសីមា វត្តរតននិមិត្តសំពៅផល នាភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ថ្ងៃទី៣ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមនិងលោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមាសម្ពោធឆ្លងនៅព្រះវិហារថ្មីស្ថិតនៅ វត្តរតនៈនិមិត្តសំពៅផល ក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ សមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភា។ លោក រ័ត្ន ដាស៊ីណង់   អភិបាលស្រុកមង្គលបូរី បានបញ្ជាក់ថា ព្រះវិហារថ្មីដែលបានដាក់សម្ពោធឆ្លងនៅថ្ងៃនេះមានបណ្ដោយ ២២ម៉ែត្រ ទទឹង១២.៤៥ ម៉ែត្រ មានរចនាប័ទ្មបែបខ្មែរសុទ្ធសាធ ផ្ដើមកសាងចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បញ្ចប់ស្ថាបនារួចរាល់នាដើមឆ្នាំ២០២៥ ដោយចំណាយថវិកាអស់សរុបចំនួន ៣២៨៤៤១ដុល្លារសហរដ្ឋអាមេរិក ហើយការកសាងនូវសមិទ្ធផលដ៏ធំនេះ ដើមឡើយព្រះគ្រូចៅអធិការវត្តនាពេលបច្ចុប្បន្នព្រះនាម កេត ភីរ៉ា រួមនិងពុទ្ធបរិស័ទឬសប្បុរសជនក្នុងនិងក្រៅប្រទេស។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាព្រះអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងអាណាចក្រនិងពុទ្ធចក្រ ។

 ឯកឧត្ដម កែ គឹមយ៉ានបានមានប្រសាសន៍បន្តថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងពង្រីកលើ ព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់ ហើយគ្រប់សាសនាទាំងអស់ក៏បានរួមគ្នាធ្វើឲ្យមាននូវសុខដុមនីយកម្មសាសនា នៅកម្ពុជាយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកថែរក្សាឲ្យបាននូវសុខដុមរមនាសង្គម សន្តិភាពហើយគុណតម្លៃ និងផលប្រយោជន៍ ការប្រតិបត្តិតាមធម៌វិន័យ ការគោរពច្បាប់ការលើកកម្ពស់សុជីវធម៌គុណធម៌ សីលធម៌ គុណធម៌ និងសីលធម៌ ។ ជាការពិតណាស់ ព្រះពុទ្ធសាសនាបានបង្រៀនឲ្យមនុស្សនូវសេចក្ដីល្អ ឈានដល់ការទទួលបាននូវសេចក្ដីសុខ សម្រាប់បុគ្គលគ្រប់រូបក៏ដូចជាសង្គមទាំងមូល។ ចុងក្រោយគណអធិបតី បានបំពាក់នូវគ្រឿងឥស្សរិយយស មេដាយ និងចែកជូនអំណោយ   ដល់តាជីយាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួម៕

Written by 

Related posts

Leave a Comment