លោក Carlo Ancelotti ចូលខ្លួនបំភ្លឺនៅតុលាការជុំវិញ​ករណីនេះ

លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid បានចូលខ្លួនមកបំភ្លឺនៅតុលាការក្នុងប្រទេសអេស្ប៉ាញជុំវិញការចោទប្រកាន់ពីការគេចពន្ធ។

អតីតគ្រូបង្វឹក Chelsea និង Everton រូបនេះត្រូវបានចោទប្រកាន់ពីបទខកខានមិនបានបង់ពន្ធចំនួន ១ លានអឺរ៉ូ ​ លើប្រាក់បៀវត្សរ៍របស់ក្លឹប Real កំឡុងពេលដែលលោកដឹកនាំដំបូងពីឆ្នាំ ២០១៣ ដល់ ២០​១៥ ។លោក Ancelotti បាននិយាយថា «រូបលោមិនដែលគិតសោះឡើយ ពីការគេចវេសបង់ពន្ធជូនរដ្ឋអេស្ប៉ាញ» នៅអំឡុងពេលធ្វើសក្ខីកម្មកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ លោកថា «សម្រាប់ខ្ញុំ គ្រប់យ៉ាងគឺធ្វើទៅតាមច្បាប់ជានិច្ច»។

ទាក់ទិននឹងករណីនេះដែរ រដ្ឋអាជ្ញាអេស្ប៉ាញបានកំពុងប្រមែប្រមូល និងស៊ើបអង្កេត នៅពេលលោក Ancelotti ប្រឈមទៅនឹងការជាប់ពន្ធនាគារ ៤ឆ្នាំ និង ៩ខែ រួមទាំងប្រាក់ពិន័យចំនួន ៣.២លានអឺរ៉ូថែមទៀតផង ប្រសិនបើរកឃើញថា គេចវេសមិនបង់ពន្ធលើប្រាក់ខែ និងចំណូលដែលបានមកពីការលក់សិទ្ធិរូបភាពរបស់លោកនោះ៕

Written by 

Related posts

Leave a Comment