ត្រាំ អះអាងរុស្ស៊ី និងអ៊ុយក្រែន ទទួលយកលក្ខខណ្ឌសន្តិភាពរបស់អាមេរិក តែមន្ត្រីការទូតក្រុងមូស្គូ ថាកុំជឿ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងមូស្គូ និងក្រុងគៀវ បង្ហាញពីកិច្ចសហប្រតិបត្តិការល្អ ជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងដោះស្រាយជម្លោះនៅអ៊ុយក្រែន។

លោក Trump បានលើកឡើងថា ខ្ញុំគិតថាយើងទទួលបានការផ្តល់កិច្ចសហប្រតិបត្តិការល្អ ពីសំណាក់រុស្ស៊ី និងអ៊ុយក្រែន ។

ជាមួយគ្នានេះ មេដឹកនាំអាមេរិក ក៏បានធានាថា លោក ចង់ឱ្យជម្លោះនៅអ៊ុយក្រែនបញ្ចប់ ហើយក្នុងពេលជាមួយគ្នានោះ លោកចង់ទប់ស្កាត់ជម្លោះមួយទៀត នៅមជ្ឈិមបូព៌ាកុំឱ្យកើតមានឡើង ផងដែរ។

ទន្ទឹមនោះ លោក បានបន្ថែមថា យើងត្រូវតែបញ្ឈប់។ វាជាសង្រ្គាមគ្មានន័យ ដែលមិនធ្លាប់កើតឡើង ប្រសិនបើខ្ញុំជាប្រធានាធិបតី វាមិនគួរឲ្យកើតឡើងបន្តទេ។

ដោយឡែក នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីកិច្ចការអន្តរជាតិកាលពីថ្ងៃទី ១ ខែមេសា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov ថា ក្របខ័ណ្ឌដែលស្នើឡើងរបស់សហរដ្ឋអាមេរិក សម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែន មិនសមនឹងមូលហេតុនៃសង្គ្រាមនោះទេ។

អ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះ ក៏បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ យកសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីអ៊ុយក្រែនជាធំ ប៉ុន្តែមិនអាចទទួលយកដូចអ្វីដែលអាមេរិក ដាក់ឡើងនោះទេ។

លោក បានកត់សម្គាល់ថា យើងមានសំណុំអាទិភាព និងវិធីសាស្រ្តដែលអភិវឌ្ឍយ៉ាងហ្មត់ចត់ចំពោះបញ្ហានេះ ដែលរៀបចំយ៉ាងប្រុងប្រយ័ត្នដោយក្រុមចរចារបស់យើង រួមទាំងក្នុងអំឡុងពេលកិច្ចពិភាក្សាថ្មីៗជាមួយប្រជាជនអាមេរិក នៅទីក្រុងរីយ៉ាដ៕

ដោយ៖ ពេជ្រ      

Written by 

Related posts

Leave a Comment