យោធាចិន នៅថ្ងៃពុធនេះ បានបញ្ជាក់ពីសមយុទ្ធយោធាដែលមានឈ្មោះថា “Strait Thunder-2025A” នៅតំបន់កណ្តាល និងភាគខាងត្បូងច្រកសមុទ្រតៃវ៉ាន់ ដោយបន្តអូសបន្លាយអស់រយៈពេលជិត ៣ ថ្ងៃ មកហើយ ។

សមយុទ្ធនេះ ធ្វើឡើងបន្ទាប់ពីមានការកើនឡើងនូវវោហាសាស្ត្ររបស់ចិនប្រឆាំងនឹងប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ដែលខ្លួនហៅថាជាប៉ារ៉ាស៊ីត ។
ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួនគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានបរិហារលោក Lai ម្តងហើយម្តងទៀតថាជាអ្នកបំបែកខ្លួន។
ទោះជាយ៉ាងណា លោក Lai ដែលឈ្នះការបោះឆ្នោត និងចូលកាន់តំណែង កាលពីឆ្នាំមុន បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ហើយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ខ្លួន។
យោងតាមមេបញ្ជាការភាគខាងកើតរបស់ប្រទេសចិន បានបញ្ជាក់ថា សមយុទ្ធនេះ កំពុងធ្វើឡើងនៅតំបន់កណ្តាល និងភាគខាងត្បូងនៃច្រកសមុទ្រតៃវ៉ាន់ ដោយផ្តោតលើការកំណត់អត្តសញ្ញាណ ការតាមដាន ការព្រមាន ការបណ្តេញចេញ ការស្ទាក់ចាប់ និងការឃុំឃាំង ដើម្បីសាកល្បងសមត្ថភាពរបស់កងទ័ពនៃការគ្រប់គ្រង ការគ្រប់គ្រងតំបន់ ការទប់ស្កាត់ ការត្រួតពិនិត្យរួមគ្នា និងការវាយប្រហារច្បាស់លាស់លើគោលដៅសំខាន់ៗ ។
គួរបញ្ជាក់ថា តៃវ៉ាន់ បានថ្កោលទោសចិនចំពោះការធ្វើសមយុទ្ធ ប៉ុន្តែថា ខ្លួនមិនឃើញមានសញ្ញានៃសមយុទ្ធបាញ់គ្រាប់ពិតទេរហូតមកដល់ពេលនេះ ៕

ដោយ៖ ពេជ្រ