Trump បែរមកជឿជាក់លោក Putin ចំពោះដំណោះស្រាយបញ្ចប់ជម្លោះនៅអ៊ុយក្រែន

លោក Donald Trump កាលពីថ្ងៃចន្ទម្សិលមិញបានថ្លែនូវការរំពឹងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «នឹងបំពេញលក្ខខណ្ឌដែលជាចំណែករបស់គាត់នៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ការថ្លែងបែបនោះគឺ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកTrump មុននេះបានសម្តែងការសង្ស័យលើការប្តេជ្ញាចិត្តរបស់ទីក្រុងម៉ូស្គូក្នុងការបញ្ចប់ជម្លោះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “ខ្ញុំចង់ធ្វើឱ្យប្រាកដថា លោក ពូ ទីន នឹងធ្វើតាមអ្វីជាលក្ខខណ្ឌដែលគាត់ត្រូវបំពេញ។ លោកថា “ខ្ញុំគិតថាគាត់នឹងធ្វើតាមអ្វីដែលគាត់បានប្រាប់ខ្ញុំ ហើយគាត់នឹងបំពេញនូវផ្នែករបស់គាត់សម្រាប់កិច្ចព្រមព្រៀងឥឡូវនេះ”។

លោក Trump កាលពីថ្ងៃអាទិត្យបានរិះគន់ទាំងលោក Putin និងលោក Volodymyr Zelensky របស់អ៊ុយក្រែន ខណៈដែលលោកជំរុញឱ្យបញ្ចប់ជម្លោះជាងបីឆ្នាំនៅអ៊ុយក្រែន។ Trump បានប្រាប់ NBC ថាគាត់ខឹងខ្លាំងណាស់ចំពោះលោក Putin សម្រាប់ការសាកសួរពីភាពជឿជាក់របស់ Zelensky ខណដែលលោក ពូ ទីន សួរថាជាតើនរណាម្នាក់ដែលត្រូវចរចាជាមួយ ព្រោះ Zelensky អស់សិទ្ធិជាប្រធានាធិបតីនោះ រួមនឹងការអំពាវនាវឱ្យមានអ្នកដឹកនាំថ្មីនៅអ៊ុយក្រែន។

លោក ពូទីន នៅដើមខែនេះ បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ស្តីពីបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌក្នុងប្រទេសអ៊ុយក្រែន ដែលលោក Zelensky គាំទ្រ ហើយបានលើកឡើងនូវវោហាសាស្ត្ររបស់គាត់ចំពោះទីក្រុងម៉ូស្គូ ដែលចង់ដំឡើងភាពជាអ្នកដឹកនាំថ្មីនៅក្នុងអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យអ្នកកាសែត NBC News Kristen Walker បាននិយាយថា Trump បានទូរស័ព្ទទៅនាងដើម្បីនិយាយថាគាត់ “ខឹងពូទីន”ហើយបានគំរាមកំហែងពន្ធលើក្រុមហ៊ុនដែលទាក់ទងនឹងប្រេងរុស្ស៊ីផងដែរ។ ក្រោយមកមេដឹកនាំអាមេរិកបានបង្វែរអារម្មណ៍របស់គាត់ទៅលើលោក Zelensky ដោយព្រមានថាអ៊ុយក្រែននឹងមាន “បញ្ហាធំ” ប្រសិនបើធ្វើមិនដឹងជុំវិញកិច្ចព្រមព្រៀងចុះហត្ថលេខាលើសិទ្ធិរ៉ែដល់សហរដ្ឋអាមេរិក។

 វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទបានឲ្យដឹងថា លោកពូទីននៅតែបើកចំហក្នុងការនិយាយជាមួយ Trump ។

 អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា មិនមានការហៅទូរស័ព្ទតាមកាលវិភាគរវាងមេដឹកនាំទាំងពីរនោះទេ ប៉ុន្តែវាអាច “រៀបចំបានភ្លាមៗប្រសិនបើមានការយល់ស្របគ្នាលើបញ្ហាដែលដាក់ចេញ”។

  លោក Peskov បាននិយាយថា យើងកំពុងធ្វើការលើការអនុវត្តគំនិតមួយចំនួនដែលភ្ជាប់ទៅនឹងការដោះស្រាយជម្លោះអ៊ុយក្រែន ប៉ុន្តែដំណើរការ​នេះវាត្រូវ​ចំណាយ​ពេល​ច្រើន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment