ច្រកអន្តរជាតិប៉ោយប៉ែត បញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៦នាក់ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់

បន្ទាយមានជ័យ ៖នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១១:៣៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈ នាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៦នាក់ ស្រី ០២នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់  និងគ្មានលិខិតឆ្លងដែន  ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកអនុសេនីយ៍ឯក SURAPOS KRUATANAKUL ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១២:០០នាទី ៕

Written by 

Related posts

Leave a Comment