គ្រូ Man Utd ៖ Bruno Fernandes នឹងមិនចាកចេញទៅណានោះទេ

គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim បាននិយាយថា លោកបានប្រាប់ Bruno Fernandes ថាលោកនឹងមិនអនុញ្ញាតឱ្យ​ប្រធានក្រុមរូបនេះចាកចេញទៅណានោះទេនៅរដូវក្តៅនេះ​។

ប្រធាន​ក្រុម Fernandes ​បាន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ដល់​ឆ្នាំ ២០២៧ កាល​ពី​ខែ​សីហា​​ បាន​ក្លាយ​ជា​តារា​ឆ្នើម​របស់ Man Utd ក្នុង​រដូវ​កាល​នេះ។ កាល​ពី​ចុង​សប្តាហ៍​មាន​របាយការណ៍​បាន​លេច​ឡើង​ទាក់ទង​នឹង​កីឡាករ​វ័យ ៣០ ឆ្នាំរូបនេះ​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ Real Madrid។

ជុំវិញបញ្ហានេះលោក Amorim ​ត្រូវបានសួរអំពីពាក្យចចាមអារ៉ាមនៅក្នុងសន្និសីទសារព័ត៌មានរបស់លោកមុនពេលការធ្វើដំណើទៅកាន់ Nottingham Forest នាយប់នេះនៅក្នុងក្របខណ្ឌ Premier ​ ។ នៅពេលសួរថាតើលោកអាចប្រាកដបានដោយរបៀបណាថា Bruno មិនចាកចេញ អតីតគ្រូបង្វឹក Sporting បាន​ថា ” Bruno  ​មិនទៅណាទេ ព្រោះខ្ញុំបាន​និយាយគាត់រួចហើយ”៕

Written by 

Related posts

Leave a Comment