លោក ស្រី ចាន់ថន ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) បាននាំយកខ្សែក្រវាត់ WBC KUN KHMER មកដល់ទឹកដីកម្ពុជាហើយ កាលពីរសៀលថ្ងៃទី៣១ ខែមីនា។
ក្រោយពីធ្វើដំណើរមកដល់ទឹកដីកម្ពុជា ខ្សែក្រវាត់កម្រិតពិភពលោក World Boxing Council (WBC) ដែលមានឈ្មោះកីឡាយុទ្ធគុន «គុនខ្មែរ» និងឈ្មោះប្រទេសកម្ពុជា ព្រមទាំងរូបប្រាសាទអង្គរវត្ត នៅលើខ្សែក្រវាត់ ក៏ត្រូវបានធ្វើពិធីដង្ហែសំដៅទៅកាន់ក្លិបប្រដាល់ KKIF ផងដែរ៕

