អាមេរិក​ ទម្លាក់​ហានិភ័យ​នុយក្លេអ៊ែរ​ ចំពេល​អ៊ុយក្រែន វាយប្រហារ​លើ​ទឹកដី​រុស្ស៊ី

អាជ្ធាធរក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ទីក្រុងមូស្គូ ទំនងជាមិនឆ្លើយតបដោយគ្រាប់នុយក្លេអ៊ែ ចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់ប្រទេសអ៊ុយក្រែន ចូលទៅក្នុងទឹកដីខ្លួន ដោយប្រើមីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិចនោះទេ។

ទោះបីជាមានការជជែកពិភាក្សាផ្ទៃក្នុងជាច្រើនខែលើបញ្ហាថា តើលោក Biden គួរតែយល់ព្រមលើការឲ្យប្រើប្រាស់មីស៊ីល ATACMS ក៏ដោយ ក៏មន្ត្រីនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានសន្និដ្ឋាននៅទីបំផុតថា ការភ័យខ្លាចនៃការកើនឡើងនុយក្លេអ៊ែរគឺនិយាយបំផ្លើស។

ខណពេលដែលការព្រួយបារម្ភដំបូងផ្តោតលើការសងសឹកដែលមានសក្តានុពលប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិក ឬសម្ព័ន្ធមិត្ត ការគំរាមកំហែងនៃការឆ្លើយតបនុយក្លេអ៊ែរឥឡូវនេះត្រូវបានគេមើលឃើញថាតិចតួចបំផុត។

ការលើកឡើងបែបនេះរបស់មន្ត្រីសហរដ្ឋអាមេរិក កើតឡើង បន្ទាប់ពីមានការវាយប្រហារដ៏មានសក្ដានុពលពីទឹកដីអ៊ុយក្រែន លើផ្នែកខ្លះនៃប្រទេសរុស្ស៊ី ដោយប្រើមីស៊ីលចម្ងាយឆ្ងាយ។

គួរបញ្ជាក់ថា ការអនុញ្ញាតឲ្យប្រើនេះ បានធ្វើឲ្យវិមានក្រឹមឡាំង ដាក់បន្ទុកលើសហរដ្ឋអាមេរិក កាន់តែខ្លាំង ហើយក៏ព្រមានឆ្លើយតបឲ្យសាកសមនឹងអ្វីដែលកើតឡើងផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment