ឥណ្ឌា បញ្ជូនក្រុមជួយសង្គ្រោះ និងជំនួយបន្ទាន់ ទៅមីយ៉ាន់ម៉ា

រដ្ឋាភិបាលឥណ្ឌា បានបញ្ជូនក្រុមសង្គ្រោះ និងក្រុមគ្រូពេទ្យទៅកាន់ប្រទេសមីយ៉ាន់ រួមជាមួយនឹងជំនួយមនុស្សធម៌បន្ទាន់ បន្ទាប់ពីប្រទេសនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះរញ្ជួយដី។

 បើតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានឲ្យដឹងថា ជើងហោះហើរ ដែលគ្រប់គ្រងដោយកងទ័ពអាកាសឥណ្ឌា នឹងដឹកជំនួយសង្គ្រោះបន្ទាន់ រួមមានភួយ កញ្ចប់អាហារ កំពុងឆ្ពោះមកមីយ៉ាន់ម៉ា។

លោក បានបន្ថែឦថា សម្ភារៈផ្សេងទៀតរួមមាន សម្ភារអនាម័យ ថង់គេង អំពូលសូឡា និងសម្ភារៈផ្ទះបាយ។

លោក Jaishankar ក៏បានបង្ហោះរូបកម្លាំងឆ្លើយតបគ្រោះមហន្តរាយរាប់សិបនាក់ដែលធ្វើដំណើរតាមជើងហោះហើរមក ៕

ដោយ៖ ពេជ្រ             

Written by 

Related posts

Leave a Comment