ខេត្តឧត្តរមានជ័យ៖ សកម្មភាពក្រុមត្រួតពិនិត្យអាជ្ញាធរមីន (QMT) ចុះពិនិត្យ និងវាយតម្លៃ ការស្រាវជ្រាវចម្ការមីនតាមបន្ទាត់ព្រំដែន ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលអនុវត្តដោយប្រតិបត្តិករ CMAC សហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក។ ការចុះត្រួតពិនិត្យ និងវាយតម្លៃនេះ គឺដើម្បីធានាថា ការស្រាវជ្រាវអនុលោមតាមស្តង់ដាជាតិ និងបទដ្ឋានប្រតិបត្តិការ ព្រមទាំងកំណត់បាននូវទំហំ និងទីតាំងតំបន់សង្ស័យដែលមានការគំរាមដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ៕




