​មណ្ឌលសុខភាពកាចាញ ចុះពន្យល់ប្រជាពលរដ្ឋបញ្ហាអប់រំសុខភាពនិងសុខភាពមាត់ធ្មេញ

ខេត្តរតនគិរី÷ មណ្ឌលសុខភាពសង្កាត់កាចាញបានចុះមកប្រជុំនិងណែនាំដល់ប្រជាពលរដ្ខឲ្យយល់ដឹងអំពីសុខភាពមាត់ធ្មេញ(ចំណីអាហារ-អនាម័យខ្លួនប្រាណ)គឺជាកត្តាដ៏សំខាន់ការប្រើប្រាស់ក្នុងការរស់នៅឲ្យមានសុខភាពល្អ ឬមិនល្អគឺលើបញ្ហាសុខភាពមាត់ធ្មេញ វាជាផ្នែកមួយនៃរាង្គកាយមនុស្សយើងដែលសំខាន់ណាស់ដោយខានមិនបាន តម្រូវការជាចាំបាច់ គឺសុខភាពមាត់ធ្មេញសម្រាប់ទ្រទ្រង់ជីវិតមនុស្សយើង។

នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសាលាឆទានស្ថិតក្នុងភូមិ១(តាស៊ុយ)សង្កាត់កាចាញ ក្រុងបានលុង ដោយមានមន្ត្រីអង្គការSOS សហការជាមួយប្រធានមណ្ឌលសុខភាពសង្កាត់កាចាញ គណៈកម្មការស្ត្រីនិងទ្រទ្រង់ភូមិ១ ប្រជាពលរដ្ឋចូលរួមប្រមាណ៣០នាក់ ស្រី១៦នាក់។

លោក យឿន ពុទ្ធា ប្រធានមណ្ឌលសុខភាពកាចាញបានឲ្យដឹងនៅរសៀលថ្ងៃទី២៧មីនានេះ ថា ការអប់រំផ្សព្វផ្សាយអំពីបញ្ហាសុខភាពមាត់ធ្មេញនេះ វាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់សង្កាត់កាចាញយើងនេះជាពិសេសនោះគឺមនុស្សចាស់និងក្មេងតូចៗដុសធ្មេញក្នុងមួយថ្ងៃឲ្យបានមួយដងទៅពីរដង។

លោក យឿន ពុទ្ធា បានបញ្ជាក់ទៀតថា លើកឡើងពីបញ្ហាមកធ្មេញនេះគឺផលពិបាកមាត់ធ្មេញដែលមិនល្អ -ទីពីទាក់ទងទៅលើរោគសញ្ញាមាត់ធ្មេញ -ទីបីផលរំខានដល់សុខភាពមាត់ធ្មេញ -ទីបួនទាក់ទងទៅនិងផលប្រយោជន៍នៃសុខភាពមាត់ធ្មេញ មាត់ធ្មេញយើងដែលល្អមាត់ធ្មេញយើងដែលមិនល្អ។ក្នុងនោះដែរទាក់ទងជំងឺដែលវាមានផលប៉ះពាល់មុននិងសុខភាពមាត់ធ្មេញនិងអ្នកជំងឺដល់អាចព្យាបាលមិនសូវគបជាមួយនិងថ្នាំដែលជំងឺ ដូចជាសន្លាក់ ជំងឺលើសឈាម ជំងឺមេរោគក្រពះនិងមហារីកជាដើម៕

Written by 

Related posts

Leave a Comment