នារីកម្ពុជា ស្ថិតនៅ Pot 1 សម្រាប់ការចាប់ឆ្នោតការប្រកួតពាន AFC Women’s Asian Cup

ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅ Pot 1 ជាមួយក្រុមនារីហ្វីលីពីន តៃវ៉ាន់ និងអ៊ីរ៉ង់ សម្រាប់ការចាប់ឆ្នោតបែងចែកពូលនៃការប្រកួតពាន AFC Women’s​ Asian Cup 2026 ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ​នៅប្រទេស ម៉ាឡេស៊ី ​ម៉ោង ១៤:00 (កម្ពុជា)។

សម្រាប់ការប្រកួតនេះក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​ ​ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតវគ្គជម្រុះក្នុងពូល​  ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ មានក្រុមជម្រើសជាតិនារីតាមប្រទេសចូលរួមទាំងអស់ បែងចែកជា ៨ពូល ៕

Written by 

Related posts

Leave a Comment